Header Ads

ទោះ​មិន​បាន​ជើងឯក​ តែ​ Bravo បាន​ស្រោម​ដៃ​មាស​

Claudio Bravo របស់​ឈីលី ត្រូវ​បានជ្រើសរើស​ជា​អ្នកចាំទី​ល្អ​បំផុត ទទួល​បាន​ស្រោម​ដៃមាស​ពី​ព្រឹត្តិការណ៍ FIFA Confederations Cup 2017 ទោះ​របូត​ជើង​ឯក​ទៅ​ឲ្យ​អាល្លឺម៉ង់។
អ្វីគួរឲ្យ​កត់​សម្គាល់​នោះ គឺ អ្នកចាំទី​ក្លិប Manchester City ខាងលើ​ទះ​បាល់​ប៉េណាល់ទីដល់​ទៅ​៣​ដង​ក្នុងការ​ទាត់​កាត់​សេចក្ដីក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទល់​នឹងព័រទុយហ្គាល់​។
ឆ្លង​កាត់​ការ​ប្រកួត​​៥លើក​ពេញ​មួយ​ព្រឹត្តិការណ៍​​ ឈីលី របូត​តែ​៣​គ្រាប់ប៉ុណ្ណោះ គឺ​២​គ្រាប់​នៅ​វគ្គ​ចែក​ពូល និង មួយ​គ្រាប់​វគ្គ​ផ្ដាច់ព្រ័ត្ត ដែល​ចាញ់​អាល្លឺម៉ង់​។
ដោយឡែក Leon Goretzka របស់​អាល្លឺម៉ង់​ទទួល​បាន​ស្បែក​ជើង​មាស​ និង មិត្តរួម​ក្រុម Julian Draxler ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​៕
ប្រភព ៖ fifaconfederationscup

No comments