Header Ads

អាល្លឺម៉ង់ ផ្ដួល​ឈីលី លើក​ពាន Confederations Cup លើក​ដំបូង

ក្រុម​ជើងឯក​ពិភព​លោក​អាល្លឺម៉ង់ ក្រសោប​បានពាន​រង្វាន់​ FIFA Confederations Cup លើក​ដំបូង ក្រោយ​ឈ្នះ​ម្ចាស់​ជើងឯក​អាមេរិក​ខាងត្បូង​ ឈីលី ​​១​ទ​ល់នឹង០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃ​អាទិត្យ នា​ក្រុង Petersburg ប្រទេសរុស្ស៊ី​។
គ្រាប់​ជ័យជម្នះ​របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ទ្វីប​អឺរ៉ុប កើត​ឡើង​នៅនាទីទី២០ ពេល​ខ្សែ​ប្រយុទ្ធ Lars Stindl មក​ពី Moenchengladbach ឆក់​ឱកាស​ពី​ការ​ភ្លាត់​ស្នៀត​ដោយ​ខ្សែការពារ Marcelo Diaz ទាត់​បញ្ចូលទី​បានសម្រេច​
ក្រុម​ឈីលី មាន​ឱកាស​ដាក់សម្ពាធ​លើ​អាល្លឺម៉ង់ខ្លះ​ដែរ តែ​មិន​អាច​បញ្ចប់​ទីដោយ​ជោគជ័យ​ឡើយ​។ ជាមួយគ្នានេះ ខ្សែ​បម្រើ Gonzalo Jara របស់​ឈីលី​បាន​រួច​ផុត​ពី​ការ​ពិន័យ​ដោយ​អាជ្ញាកណ្ដាល បន្ទាប់ពី​វាយ​កែង​ទៅលើ Timo Werner របស់​អាល្លឺម៉ង់​។
ដោយឡែក ព័រទុយហ្គាល់​ទទួលបានចំណាត់ថ្នាក់​លេខ៣ ក្រោយឈ្នះ​ម៉ិកស៊ីកូ ២ទល់នឹង១​នៅម៉ោង​បន្ថែម​៕




 



No comments