Navas ប្ដេជ្ញាតស៊ូដល់ដង្ហើមចុងក្រោយ ដើម្បីជម្រើស១១នាក់ដំបូងនៅ Real
Keylor Navas ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងតំណែងជម្រើស១១នាក់ដំបូងរបស់ Real Madrid នៅរដូវកាលថ្មី ២០១៧-១៨។

ការប្ដេជ្ញារបស់អ្នកចាំទីវ័យ ៣០ឆ្នាំធ្វើឡើងបន្ទាប់ពីតំណែងជម្រើស១១នាក់ដំបូងរបស់គេនៅ Real កំពុងរងការគំរាមកំហែងដោយសារលោក Zinedine Zidane បង្ហាញពីគោលបំណងស្វែងរកអ្នកចាំទីថ្មីមានវ័យក្មេង ដែលអាចជា Gianluigi Donnarumma, David de Gea និង Thibaut Courtois ជាដើម មកលេងជាជម្រើសដំបូង។
Navas ដែលនាំមកកាន់ទឹកដីអេស្ប៉ាញដោយលោក Carlos Ancelotti បាននិយាយពាក់ព័ន្ធនឹងព័ត៌មានខាងលើថា៖ "ខ្ញុំពិតជាអត់ធ្មត់ ហើយព្យាយាមផ្ដោតអារម្មណ៍លើការហ្វឹកហាត់ដើម្បីរក្សាតំណែង។ ខ្ញុំតែងតែតស៊ូ និងពុះពារគ្រប់ឧបសគ្គរហូតដល់ដង្ហើមចុងក្រោយ"។
កីឡាករដែលមានស្រុកកំណើតនៅទីក្រុង Pérez Zeledón បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៤ ហើយបន្តិចម្ដងៗវិវត្តខ្លួនក្លាយជាអ្នកចាំទីដៃទីមួយរហូតមកដល់បច្ចុប្បន្ន៕
ប្រភព៖ ESPN FC

Post a Comment