West Ham បញ្ចប់ការផ្ទេរ Chicharito តម្លៃ១៦លានផោន
West Ham
United បញ្ជាក់នៅថ្ងៃចន្ទ ថា ពួកគេបានបញ្ចប់ការផ្ទេរខ្សែប្រយុទ្ធ Javier
Chicharito Hernandez ពី Bayer Leverkusen ក្នុងតម្លៃ១៦លានផោន
ជាមួយនឹងកិច្ចសន្យា៣ឆ្នាំ។
កីឡាករជម្រើសជាតិម៉ិកស៊ីកូខាងលើធ្លាប់លេង
Manchester United បន្ទាប់ពីផ្លាស់ពី Chivas ក្នុងឆ្នាំ២០១០
ដោយទាត់បញ្ចូលទី៥៩គ្រាប់ក្នុងចំណោម១៥៦ប្រកួត និង បានផ្ទេរទៅ Real
Madrid ក្នុងកិច្ចសន្យាខ្ចីមួយរយៈផងដែរ មុនចូលរួមជាមួយនឹង Leverkusen
នៅឆ្នាំ២០១៥។
នៅអាល្លឺម៉ង់
Chicharito ទាត់ចូល៣៩គ្រាប់ក្នុងចំណោម៧៦ប្រកួត និង
ក្លាយជាកីឡាករម៉ិកស៊ីកូ
ទាត់បញ្ចូលទីច្រើនជាងគេដោយរកបាន៤៨គ្រាប់ពេលបំប៉ោងសំណាញ់ព័រទុយហ្គាល់ក្នុងពាន
Confderations Cup កាលខែមុន៕
ប្រភព ៖ reuters

Post a Comment