រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យរក្សាភាព ស្ងប់ស្ងាត់ក្រោយចាប់ខ្លួនលោក កឹម សុខា
(Update) រាជធានីភ្នំពេញ ៖ បើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានឲ្យដឹងមុន
នេះថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាវេលាម៉ោង១២:៣៥នាទី ឈានចូលព្រឹក ថ្ងៃទី៣កញ្ញាឆ្នាំ២០១៧នេះ នៅគេហដ្ឋានរបស់លោក ដោយមន្រ្តីនគរបាលយុត្តិធម៌ ក្នុងបទល្មើស
ជាក់ស្តែង ដោយអនុលោមតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមបទចោទក្បត់ជាតិ ដោយយោងតាមឃ្លីបសម្លេង
វីឌីអូ ដែលលោកបាននិយាយ នៅប្រទេសអូស្ត្រាលី ថា សហរដ្ឋអាមេរិកជាអ្នកបង្រៀនលោក ឲ្យប្តូររបបតាមបែបយូហ្គោស្លាវីនិងស៊ែបប៊ី ដោយឲ្យលាលែងពីបក្សនយោបាយ មកបង្កើតអង្គការ ដើម្បីបញ្ជ្រាបពត៌មានចូលតាមប្រជាពលរដ្ឋថ្នាក់ក្រោមសិន ទើបអាចប្តូររបបបាន ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការអំពាវនាវ សូមឲ្យរក្សា
ភាពស្ងប់ស្ងាត់ ក្រោយចាប់ខ្លួនលោក កឹម សុខា និងទុកករណីនេះ ជូនតុលាការ ដើម្បីចាត់ការបន្ត ជាសមត្ថកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕

ទស្សនាវីដេអូខាងក្រោម៖
Post a Comment