ម៉ារីម៉ា បានស្វាមីល្អមួយចប់ សូម្បីរឿងមួយនេះ ក៏ធ្វើឲ្យប្រពន្ធដែរ!
ហ្វីលីពីន៖ តារាសម្តែងស្រីដ៏ល្បីល្បាញរបស់ហ្វីលីពីន នាង Marian Rivera ឬដែលប្រិយមិត្តទាំងអស់គ្នា ធ្លាប់តែបានស្គាល់ច្បាស់ថា នាងជាតួឯកស្រី ម៉ារីម៉ា ដ៏ស្រស់ស្អាតនៅក្នុងខ្សែភាពយន្ត បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Ding Dong បុរសសង្ហា និងជាតួឯកប្រុសដូចគ្នា អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។
ក្រោយចំណងអាពាហ៍ពិពាហ៍នេះ អ្នកទាំងពីរក៏មានកូនស្រីគួរឱ្យស្រលាញ់ម្នាក់ផងដែរ ដែលកាន់តែធំឡើងគឺកាន់តែស្រស់ស្អាតដូចជាម្តាយ។
ទន្ទឹមនឹងនេះកាលពីម្សិលមិញ លើផេកហ្វេសប៊ុកផ្លូវការរបស់នាង ម៉ារីម៉ា បានបង្ហាញរូបភាពមួយសន្លឹករបស់ស្វាមីជាទីស្រលាញ់របស់ខ្លួនគឺលោក Ding Dong កំពុងតែឈរអ៊ុតសម្លៀកបំពាក់ នៅក្នុងផ្ទះយ៉ាងទំនង ថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងទៀតផង។
ចំពោះរឿងមួយនេះ គឺអាចនិយាយបានថា មិនសូវ មានស្វាមីណា អ៊ុតសម្លៀកបំពាក់ឲ្យប្រពន្ធឡើយ មានតែប្រពន្ធទេ ដែលអ៊ុតខោអាវ ឲ្យស្វាមីវិញ។
ពិតជាគួរឱ្យសរសើរមែន លោក Ding Dong ចាប់តាំងពីរៀបការរួចគូមក ឃើញតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយាសំណព្វចិត្ត ហើយមិនដែលឮរឿងទាស់ទែងគ្នាបន្តិចសោះ។
រកឯណាបាន រូបសង្ហាហើយ ថែមទាំងបំពេញតួនាទីជាស្វាមីល្អ និងជាប៉ាៗល្អសម្រាប់កូនស្រីទៀត តើមាននរណាខ្លះ ដែលមិនចង់បានគ្រួសារដ៏មានសុភមង្គលដូច្នេះ?
Post a Comment