Header Ads

មេត្តា ស៊ែរ ជួយ តារាស្រីស្រលាញ់ក្បាច់ គុណល្បុក្កតោខ្មែរ ផង កញ្ញា ពេជ្រ ចរណៃ ត្រូវការប្រាក់វះកាត់ដើម្បីរស់ ខណៈថ្លៃវះកាត់ ដល់ខ្ទង់ម៉ឺនដុល្លារអាមេរិក



ដូចជាប្រិយមិត្តបានជ្រាបហើយថា តារាសម្តែងស្រីចេះប្រើប្រាស់ក្បាច់គុណល្បុក្កតោខ្មែរ
យ៉ាងស្ទាត់ជំនាញ គឺកញ្ញា ពេជ្រ ចរណៃ កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ហើយ
ត្រូវការវះកាត់ភ្លាមៗ ព្រោះមានជំងឺដាច់សរសៃឈាមបេះដូង។


ប៉ុន្តែ ពិតជាគួរឲ្យអាណិតណាស់ ព្រោះតែជីវភាពនៅមានកំរិត កញ្ញា ពេជ្រ ចរណៃ មិនមានថវិការ
គ្រប់គ្រាន់ដើម្បីធ្វើការវះកាត់ទេ ខណៈតម្លៃវះកាត់នេះគឺមានចំនួន រហូតដល់ទៅ ២ម៉ឺនដុល្លា
សហរដ្ឋអាមេរិក។ ទុក្ខលំបាករបស់ កញ្ញា មិនត្រូវបានមើលរំលងឡើយ គេឃើញមានមិត្តក្នុង
វិស័យសិល្បះជាច្រើន ដុតដៃដុតជើងគ្នា ជួយឧបត្ថមដល់នាងជាបន្តបន្ទាប់ ទោះតិចក្តីច្រើនក្តី។


យ៉ាងណាមិញ កញ្ញា ពេជ្រ ចរណៃ នៅតែត្រូវការថវិការជាច្រើនបន្ថែមទៀត ដើម្បីអាចឆ្លងផុត
ពីគ្រោះដ៏អាក្រក់ក្នុងជីវិតមួយនេះ ដូច្នេះហើយទើបផេចរបស់ ផលិតកម្មទេពនិករ ភាពយន្ត បាន
បង្ហោះសារសុំចិត្តបងប្អូនពុកម៉ែទាំងអស់ជួយដល់ កញ្ញា ពេជ្រ ចរណៃ ដែលជាតារាមាន
ទេពកោសល្យម្នាក់នេះផង។

No comments