Header Ads

បទ​”សុំទោស”​របស់ ​សៅ ឧត្តម មាន​អ្នក​មើល​ជិត​​៣​លា​ន​ដង

បទ​ចម្រៀង ”សុំទោស” របស់​ សៅ ឧត្ត​ម ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​លើក​ដំបូង​ពី​គ្រប់​ស្រទាប់ ​មហាជន​រហូត​មាន​អ្នក​ចូល​ទស្សនា និង​ស្តាប់​ចំនួន​ជិត​៣​លាន​ដង​។


ក្រោយ​បញ្ចប់​កិច្ច​សន្យា ​ជា​មួយ​ទូរទស្សន៍​ហង្ស​មាស អតីត​បេក្ខ​ជន​Cambodian Idol រដូវ​កាល​ទី​មួយ សៅ ឧត្តម បាន​ចូល​ជ្រក​ក្រោម​ផលិត​កម្ម ​Rich Kid Media មួយ​រយៈ​ពេល​ខ្លី ​។
បទ​ចម្រៀង​មួយ​ចំនួន ​របស់​តារា​ចម្រៀង​រូប​នេះ​ ហាក់​មិន​ទាន់​ទទួល​បាន​ ការ​ចាប់​អារម្មណ៍​ខ្លាំង​ទេ ​ប៉ុន្តែ​ក្រោយ​ពី​ចូល​ច្រៀង និង​សម្តែង​ឲ្យ​ផលិត​កម្ម​LD​កាល​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បទ​ចម្រៀង​លោក​បាន​លេច​ចេញ​ ការ​គាំទ្រ​ខ្លាំង​ពី​ទស្ស​និក​ជន និង​ស្រប​ពេល​ដែលភាព​យន្ត​រឿង​”អាពាហ៍​ពិពាហ៍​ចម្លែក” ដែល​មាន​ចាក់​បទ​ចម្រៀង​នេះ​លេច​ចេញ​ការ​គាំទ្រ​ច្រើន​ផង​ដែរ។
ត្រឹម​តែ​រយៈពេ​ល​២​ខែ ​បទ​ចម្រៀង​​ដែល​លោក​ច្រៀង ដោយមានការសម្តែងដោយ លោក លឹម ជាឡាយ និងកញ្ញា សាឡាត់ ស្រីឡា ​ ​នេះ​មាន​អ្នក​គាំ​ទ្រ ​ចូលទស្សនា​​ស្តាប់​​ជាង ​​២,៨៨​លាន​ដង​។
ថ្លែង​ពី​អារម្មណ៍​រីក​រាយ​តារា​ចម្រៀង សៅ ឧត្តម បាន​ថ្លែង​សារ​ទៅ​កាន់អ្ន​ក​គាំ​ទ្រ ​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​ សង្គម​ហ្វេស​ប៊ុក​ថា ​លោក​​ថ្លែង​អំណរ​គុណ​ ចំពោះ​ទស្សនិក​ជន​ដែល​បាន​គាំ​ទ្រ ស្នា​ដៃ​បទ​ចម្រៀង​ថ្មី​របស់​លោក ​ដែល​ជា​ទឹក​ចិត្ត​សម្រាប់​លោក ​បន្ត​ការ​ខិត​ខំ​ប្រែង​ទៅ​មុខ​ទៀត​៕




No comments