Header Ads

តា​វ៉ិចទ័រ​ បក​ស្រាយ​ជុំ​វិញ​រឿង​រ៉ាវ​ នីឡា និង​គូ​ដណ្ដឹង​​បែក​បាក់​គ្នា

បន្ទាប់​ពី​មាន​ព័ត៌មាន​នីឡា និងគូដណ្តឹងបង្ហោះសារបែកបាក់ឆ្លើយឆ្លងគ្នាលើបណ្តាញសង្គមហ្វេសប៊ុក រួចមក លោក តាវ៉ិចទ័រ​ ដែល​ត្រូវ​ជា​ឪពុក​បាន​ចេញ​មុខ​បក​ស្រាយ​ថា កូន​ស្រី​របស់​ខ្លួន​ និង​​គូ​ដណ្ដឹង​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​ដើម​គ្មាន​អ្វី​ប្រែ​ប្រួល​ឡើយ​។


តាវ៉ិចទ័រ បាន​ប្រាប់​យើងថា​៖ "នីឡា​ កូន​ខ្ញុំ​គាត់​នៅ​ជាមួយ​ខ្ញុំ​ គាត់​និង​គូ​ដណ្ដឹង​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​ដើម​ គ្មាន​អ្វី​ខុស​ពី​ធម្មតា​ផង​​ ដូច្នេះ​សូម​កុំ​យល់​ច្រឡំ​។ ទាក់​ទង​រឿង​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ថា​គាត់​ និង​គូ​ដណ្ដឹង​បែក​គ្នា​ហ្នឹង​ក៏​ខ្ញុំ​អត់​ដឹង​ដែរ​"។
ជុំ​វិញ​រឿង​រ៉ាវ​នេះ​ដែរ​​សាមី​ខ្លួន​ នីឡា មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ​៕




No comments