ក្រុមមេធាវីបានជួបឯកឧត្តម កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុងហើយ
កូនស្រីច្បងរបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមមេធាវីរបស់ឪពុកនាង ចំនួន ៥ នាក់ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យជួបឯកឧត្តម កឹម សុខា ហើយ នៅមុននេះបន្តិច នៅឯពន្ធនាគារត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រុមមេធាវីដែលការពារឯកឧត្តម កឹម សុខា ទាំង ៥ នាក់នោះ មានដូចជា
លោក សំ សុគង់ លោក ចាន់ ចេន លោក ហែម សុជាតិ លោក ផែង ហេង និងលោកស្រី ម៉េង
សុធារី។
លោក សំ សុគង់ ដែលកំពុងតែមានវត្តមាននៅពន្ធានារគារ
ត្រពាំងផ្លុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា
ក្រុមធាវីរបស់ឯកឧត្តម កឹម សុខា បានជួបឯកឧត្តម ម្តងហើយ
កាលពីព្រឹកមិញ និងជួបម្តងទៀត នៅរសៀលនេះ។ « កាលពីព្រឹកមិញ ពីម៉ោង
១០ កន្លះ ដល់ម៉ោងជិត ១២ យើងបានជួបគាត់ តែយើងបានត្រឹមតែសួរសុខទុក្ខ
និងសួរពាក់ព័ន្ធផ្លូវច្បាប់ខ្លះប៉ុណ្ណោះ
ព្រោះវាស្ថិតនៅដំណាក់កាលឃាត់ខ្លួន ហើយនៅម៉ោង ២ រសៀលនេះ
ជាដំណាក់កាលសួរចម្លើយ យើងនឹងមានវត្តមានជាមួយឯកឧត្តមដែរ
នៅពេលព្រះរាជអាជ្ញាសួរចម្លើយ»។ នេះជាការបញ្ជាក់របស់ លោក សំ
សុគង់។
លោកមេធាវី សុគង់ ក៏បានឲ្យដឹងដែរថា
នៅពេលនេះស្ថានភាពសុខភាពឯកឧត្តម កឹម សុខា មិនសូវល្អនោះទេ
ដោយសារនៅមុនពេលអាជ្ញាធរឃាត់ខ្លួន លោកមានជំងឺ
ហើយត្រូវលេបថ្នាំជាប្រចាំ។ លោកមេធាវី
បន្ថែមយ៉ាងនេះថា៖«ម្យ៉ាងទៀតលោកមានសម្ពាធផ្លូវចិត្ត
ដោយសារមិនបានជួបជាអ្នកគាំទ្រ និងគិតពីគណបក្ស
ព្រមទាំងមិនបានជួបក្រុមគ្រួសារ»។
សូមបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនឯកឧត្តម កឹម សុខា នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅផ្ទះរបស់លោកនៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។ ក្រោយការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួននេះ។ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រនិកយ៉ាងខ្លីបែបនេះថា៖« យើងបានកត់សម្គាល់ដោយក្តីបារម្ភយ៉ាងខ្លាំងដែលរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនឯកឧត្តម កឹម សុខា ដែលជាមេដឹកនាំប្រឆាំងដ៏គួរឲ្យគោរព ជុំវិញការចោទប្រកាន់ជាច្រើន ដែលយើងមើលឃើញថា ជារឿងនយោបាយ»។
កាលពីថ្ងៃទី ៣ ខែកញ្ញា នៅពេលជួបជាមួយកម្មករ កម្មការិនី នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយមូលហេតុដែលចាប់ខ្លួនឯកឧត្តម កឹម សុខាដោយក្នុងនោះសម្តេចចោទប្រកាន់ឯកឧត្តម កឹម សុខា ថា ជាជនក្បត់ជាតិ ដែលស្តាប់បញ្ជាអាមេរិក ដើម្បីធ្វើផែនការផ្តួលរំលំរដ្ឋាភិបាល។ សម្តេចលើកឡើងដូច្នេះ ដោយសម្តេចយោងទៅលើសារនយោបាយរបស់ឯកឧត្តម កឹម សុខា កាលពីឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលី នៅក្នុងវីដេអូឃ្លីប ដែលត្រូវបានផ្សាយដោយបណ្តាញមួយ ឈ្មោះ CBN (Cambodian Broadcasting Network)។

អ្នកនាំពាក្យទីស្តីគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗកាលពីថ្ងៃទី ៣ ខែកញ្ញាថា
ការចាប់ខ្លួនឯកឧត្តម កឹម សុខា គឺរដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់
ដែលបញ្ជាក់ថា ឯកឧត្តមពិតជាបានប្រព្រឹត្តកំហុស។ លោក ស៊ីផាន
ក៏ថ្លែងការពាររដ្ឋាភិបាលទៀតថា រដ្ឋាភិបាលកម្ពុជា ធ្វើបែបនេះ
ដើម្បីការពារអធិបតេយ្យ និងសន្តិភាព
ដោយមិនឲ្យបរទេសជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ហាក់មានសុទិដ្ឋិនិយមថា
ការចាប់ខ្លួនឯកឧត្តម កឹម សុខា នេះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា
និងអាមេរិកនោះទេ។ « ខ្ញុំុយល់ថា
វាមិនមែនជាគោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិកទេ
ដែលលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា។ តែវាជារឿងរបស់ក្រុមសម្ងាត់
ឬអង្គការចាត់តាំងណាមួយនៅអាមេរិក ដែលជួយ ឯកឧត្តម កឹម សុខា
ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន។
Post a Comment